Sunday, March 22, 2015

ឆេះក្លឹបកំសាន្តនៅក្រុងបាវិត សម្លាប់មនុស្ស ៥នាក់

ស្វាយរៀង៖ មន្ត្រីអាវុធហត្ថបានឲ្យដឹងថា នៅម៉ោង ៣៖២០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥នេះ មានករណីអគ្គិភ័យឆេះបន្ទប់ខារ៉ាអូខេ និងឌីស្កូ ក្នុងក្លឹបកំសាន្តស្តារ បណ្ដាលឲ្យមនុស្ស ៥នាក់បានស្លាប់ ដោយហេតុការណ៍នេះបានកើតឡើងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមសេចក្ដីរាយការណ៍បន្ថែមបានឲ្យដឹងថា អគ្គិភ័យខាងលើ ត្រូវបានកងកម្លាំងសមត្ថកិច្ចចំរុះ និងរថយន្ដពន្លត់អគ្គិភ័យអស់ចំនួន ២គ្រឿង បានអន្ដរាគមន៍បាញ់ពន្លត់រួចរាល់ហើយ។ រីឯការខូចខាតទ្រព្យសម្បត្តិអស់ប៉ុន្មាននោះ នៅមិនទាន់មានរបាយការណ៍នៅឡើយទេ៕
http://www.dap-news.com/2011-06-14-02-39-55.html

0 comments:

Post a Comment