Sunday, June 14, 2015

អ្នកលេងខោជើងខ្លី(​Dangeruos Boys)

អត្តន័យក្នុងរឿងចង់និយាយអំពី:ការវាយតប់គ្នារវាងក្មេងស្ទាវពីរក្រុមដែលមួយក្រុមខោខ្មៅដែលមួយ
ក្រុមទៀតខោខៀវដែលពួកគេមកពីរសាលាពីរផ្សេងគ្នាុ។ ដែលក្រុមខោខៀវដឹកនាំដោយ Peng



 និងក្រុមខោខ្មៅដឹកនាំដោយ​  Ting។
មូលហេតុដែលបណ្ដាលអោយពួកគេឈ្លោះគ្នាដោយសារតែនាក់ទាំងស្រលាញ់ស្រីតែមួយ។សាលាដែលមានឯកសណ្ឋានខោរពណ៌ខ្មៅ គឺជាសាលាដែលមានការអប់រំតិចតួច សិស្សមួយៗ សុទ្ឋសឹងជាស្ទាវ យាយអោយអស់គឺសំបូរទៅដោយពួកអាអត់ប្រយោជន៍ ។ ចំណែកឯ សាលា
ដែលមានឯកសណ្ឋានខោរពណ៌ខៀវ វិញ ក៏មិនចុះចាញ់ដែលបើទោះបីជាសាលា មានវិន័យតឹងរឹង
យ៉ាងណា ក៏ពួកគេ ខិតខំធ្វើយ៉ាងណាដើម្បីអោយវៃគ្នាបានសម្រេចអាចជាការណាត់វៃគ្នាខាងក្រៅ
សាលាជាដើម ។មូលហេតុដែលបណ្ដាលអោយPengក្លាយជាមនុស្សបែបនេះដោយសារតែកត្តា
គ្រួសារ​ម្ដាយមិនគិតអំពីការសិក្សារបស់កូននិងមិនបានផ្ដល់ការអប់រំនិងភាពកក់ក្ដៅដល់កូន
គិតតែពីផឹកស្រា និងការរស់នៅមិនចុះសំរុងគ្នារវាងប្ដី ប្រពន្ធ ។



ទើបធ្វើអោយPengក្លាយជាក្មេងទំនើងនៅក្នុងសង្គមធ្វើការវាយតប់គ្នានៅតាមផ្លូវសាធារណះ
ដោយគ្មានការខ្លាចរអាសមត្ថកិច្ចសូមបីតែបន្ទិច។
​ នៅពេលដែល ប៉ូលីសចាប់ពួកគេហើយ ម្តាយរបស់PengនិងTing បាន ទៅរំដោះកូនឲ្យចេញ
ពីគុកវិញ។ក៏ប៉ុន្តែរដោយសារគុំនំរបស់Tingដែលជាសត្រូវរបស់Pengនៅតែមានចិត្តខឹច្រណែននឹង
 ក្រុមចំរៀងរបស់ប្អូនប្រុសរបស់ភីងពួកគេបាននំាគ្នាទៅស្ទាក់ផ្លូវវាយក្រុមប្អូនប្រុសរបស់ភីងមិន ឲ្យទៅធ្វើការប្រគុំតន្រ្តីបាន។


ពេលនោះPeng បានមកដល់ហើយក៏បានបបួលTing វៃមួយស្មើដើម្បីក្រុមតន្រីរបស់ប្អូនបានធ្វើការ
សំដែង។


មួយរយះក្រោយមកយុវជនទាំងពីរបានចាប់ផ្តើមនឹងឃើញដល់ ម្តាយដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ដែលបានសាងទាំងប៉ុន្មាន។  ម្តាយរបស់Pengបានបានសន្យានិង
កូនថានិងឈប់ផឹកស្រាបើសិនជាPengឈប់ធ្វើជាក្មេងពាលទៀត។បន្ទប់ពីសន្យាជាមួយកូន
ម្តាយហើយម្ដាយPeng  ចាប់ផ្តើមឈប់ផឹកស្រាហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។
 ហើយPengក៏បានសុំទោសម្តាយដោយសន្យាថានិងឈប់វាយតប់គ្នាហើយកែខ្លួនមកធ្វើជា
មនុស្សល្អវិញ។ចុងក្រោយគ្រួសាររបស់គេក៏បានជួបជុំគ្នាវិញហើយរស់នៅជាមួយគ្នាយ៉ាងមាន
សុភមង្គល។

  • អ្នកដឹកនាំរឿង: (Director):   ផូច ផាសិធ ( Poj Paseth)
  • តារាសម្តែងមាន ៖  Bew (Kittipat Samarntrakulchai), Brian (Brian Garton), Net (Sirapob Manithikul), Tape (Worachai Sirikongsuwan), Tong (Suravich reongyos), Tost (Arasaman Jitasiri), Winner (Chawin Aemchaimongkol), Guy (Korakrit Laotrakul), Rung (Chanunya Pongnak)
  • ថ្ងៃចេញៈ០៩ តុលា​២០១៤
  • ចំណងជើងភាសាខ្មែរៈ ក្រុមក្មេងស្ទាវ អ្នកលេងខោខ្លី
  • ចំណង់ជើងភាសាថៃៈ​Wai Peng Nak Laeng Kha Sun
  • ចំណងជើងភាសាអង់គ្លេសៈ Dangerous Boys









0 comments:

Post a Comment