Thursday, July 9, 2015

Canon ធ្វើ​ការ​ដាក់​បង្ហាញ​កាមេរ៉ា​ EOS 750D និង 760D ដែល​មាន​ស៊ិនស័រ​ធំ​ជាងមុន ​និង​មាន Wi-Fi

ស្របពេលជាមួយនឹងការដាក់បង្ហាញកំពូលកាមេរ៉ា EOS 5DS និង 5DS R ដែល​មាន​កាមេរ៉ា​ធំ​រហូត​ដល់​ 50.6​ មេហ្គា​ភិច​សែល​នោះ ​ក្រុមហ៊ុន​ Canon ក៏​បាន​ធ្វើ​ការ​ដាក់​បង្ហាញ​កាមេរ៉ា​លំដាប់​ទាប​ជាង​នេះ​ជា​ច្រើន​ទៀត​ដែរ​ ហើយ​ក្នុងនោះ​ក៏​មាន​ EOS 750D និង EOS 760D ផង​ដែរ។​ ម៉ាស៊ីន​ថត​កម្រិត​ល្អ​បង្គួរ​ទាំង​ពីរ​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ខែ​ស្រឡាយ​ 700D ដែរ ដោយវា​មាន​រូប​រាង​ស្រដៀង​គ្នា​ជា​ខ្លាំង ​ក៏​ប៉ុន្តែ​ Canon បាន​ពង្រីក​ស៊ិន​ស័រ​វា​អោយ​ធំ​ជាង​មុន បន្ថែម​លក្ខណៈ​សម្បត្តិ​អោយ​ពិសេស​ជាង​មុន​បន្តិច​ ហើយ​វា​ក៏​មាន​ភ្ជាប់​មក​ជា​មួយ​ប្រព័ន្ធ​ Wi-Fi ផង​ដែរ។
cover
ទាំង 750D និង 760D មានកាមេរ៉ាទំហំ 24.2 មេហ្គាភិចសែល ដែលមានទំហំធំជាង 700D​ ដែល​មាន​ទំហំ​ 18​ មេហ្គា​ភិច​សែល។ នេះ​គឺ​ជា​ទំហំ​ដ៏​ធំ​បំផុត​ហើយ​ ក្នុង​ប្រភេទ​កាមេរ៉ា​ដែល​ប្រើប្រាស់​ស៊ិនស័រ​ EOS APS-C បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​កាមេរ៉ា​ដទៃ​ទៀត។​ កាមេរ៉ា​នេះ​បាន​បង្កើត​ឡើង​យ៉ាង​ល្អ​បំផុត​ សម្រាប់​ការ​ថត​រូប​ភាព​មិន​ថា​នៅ​កន្លែង​មាន​ពន្លឺ​ថ្ងៃ​ខ្លាំង​ និង​ងងឹត​នោះ​ទេ​ ដែល​យើង​អាច​ធ្វើ​ការ​កែ​សម្រួល​កម្រិត​ IOS ពី 100 ដល់ 12800 ឯណោះ ហើយ​ក៏​អាច​បន្ថែម​ដល់​ 25600 ផង​ដែរ។ Processor DIGIC 6 របស់​វា​ ក៏​ជួយ​អោយ​ការ​ផ្តិត​ និង​ផលិត​រូប​ភាព​មាន​ល្បឿន​លឿន​រហ័ស​ផង​ដែរ​ អាច​ថត​រូប​ជាប់ៗ​គ្នា​បាន​ 5​ បុស្តិ៍​ក្នុង​មួយ​វិនាទី ​មិន​អោយ​ចាញ់​ប្រភេទ​កាមេរ៉ា​ EOS លំដាប់​កំពូល​ប៉ុន្មាន​ទេ។ ​កាមេរ៉ា​នេះ​ មាន​កញ្ចក់​ Len ​អាច​ចាប់​រូប​ភាព​កាត់​គ្នា​បាន​ចំនួន​ 19 ​ចំណុច​ Cross-type AF System ដូច​ទៅ​នឹង​ OES 700D ដែរ និង​មាន​ Metering sensor 7560px RGB+IR ជា​ដើម។ វា​ក៏​មាន​ភ្ជាប់​មក​ជា​មួយ​នឹង​ប្រព័ន្ធ Wi-Fi និង NFC ផង​ដែរ​ ដើម្បី​អោយ​អ្នក​ប្រើប្រាស់​អាច​បញ្ជា​ការ​ថត​រូប​ រឺ​ក៏​ផ្ទេរ​រូប​ថត​ចូល​ទៅ​កាន់​ស្មាតហ្វូន​ ថេប្លេត​ រឺ​ក៏​កុំព្យូទ័រ​បាន​កាន់​តែ​លឿន ​រហ័ស​មិន​ចាំ​បាច់​ប្រើ​ខ្សែ​នោះ​ទេ។​ លក្ខណៈ​ពិសេស​របស់​វា​ផ្សេង​ទៀត​ខុស​ពី​ប្រភេទ​ EOS ដទៃ​នោះ ​គឺ​វា​មាន​ភ្ជាប់​មក​ជា​មួយ​នឹង​មុខងារ​ LIVE HDR ដែល​វា​ជួយ​បង្កើន​គុណភាព​ពន្លឺ​ និង​ពណ៌​ដោយ​ផ្ទាល់​តែ​ម្តង​ពេល​កំពុង​ថត​ ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ថត​រូប​ រឺ​ក៏​ថត​វីដេអូ។

0 comments:

Post a Comment