Wednesday, January 20, 2016

ច្បាប់រដ្ឋធម្មនុញ្​ របស់ប្រទេសកម្ពុជា

 
រដ្ឋធម្មនុញ្ញ​គឺ​ជា​ច្បាប់​កំពូល​របស់​ព្រះរាជាណាចក្រ​កម្ពុជារាល់​ច្បាប់​និង​ឯកសារ​គតិយុត្ត​ទាំងឡាយ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​អនុលោម​ទៅ​​តាម​រដ្ឋធម្មនុញ្ញ​ បើ​ពុំ​នោះ​សោត​ ច្បាប់​និង​ឯកសារ​គតិយុត្ត​ទាំង​នោះ​នឹង​អធមនុញ្ញភាព។

ដោយ​យល់​ពី​សារៈសំខាន់​​នៃ​រដ្ឋធម្មនុញ្ញ​ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា​​ដែល​ជា​សេនាធិការ​លើ​ការងារ​រដ្ឋបាល​​ គតិយុត្ត​ បច្ចេកទេស​របស់​ព្រឹទ្ធសភា​រួម​ជា​មួយ​ទី​ប្រឹក្សា​​ច្បាប់​ជាន់​ខ្ពស់​អម​ព្រឹទ្ធសភា​បាន​ផ្ដួចផ្ដើម​គំនិត​ចងក្រង​ និង​ធ្វើ​ការ​បកប្រែ​ជា​ភាសា​អង់គ្លេសនិង​បារាំង​ប្រកប​ដោយ​ការ​​សម្រិតសម្រាំង​យ៉ាង​​ហ្មត់ចត់​ដោយ​បាន​រួម​បញ្ចូល​វិសោធនកម្ម​ទាំងអស់។ គួរ​កត់​សម្គាល់​​ផង​ដែរ​ថា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​អនុម័ត​ដោយ​សភា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​១៩៩៣​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ដោយ​ព្រះរាជក្រម​ ចុះ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា​ ឆ្នាំ​១៩៩៣។ គិត​មក​ដល់​ត្រឹម​​ខែ​មីនា​ ឆ្នាំ​២០០៨​ មាន​វិសោធនកម្ម​ ០៦​លើក​ (ខែ​ កក្កដា​ ឆ្នាំ ​១៩៩៤, ខែ​ មីនា​ ឆ្នាំ​ ១៩៩៩,​ ខែ ​កក្កដា​ ឆ្នាំ​ ២០០១, ខែ​ មិថុនា​ ឆ្នាំ ២០០៥, ខែ​ មីនា​ ឆ្នាំ​ ២០០៦​ និង​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨)ត្រូវ​​បាន​ធ្វើ​និង​ប្រកាស​ឲ្យ​ប្រើប្រាស់។ ដោយ​ឡែក​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ ស្ថាប័នជាតិ​ត្រូវ​បាន​​​ប្រកាស​ឲ្យ​ប្រើប្រាស់​ដោយ​ព្រះរាជក្រម​លេខ​ នស/ រកម/០៧០៤/០០១​ចុះ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ​២០០៤​ ហើយ​បាន​ធ្វើ​វិសោធនកម្ម​ចំនួន​មួយ​មាត្រា​គឺ​មាត្រា ​៦។

មាតិកា



0 comments:

Post a Comment