Sunday, January 17, 2016

របាយការណ៍ស្តីពីការបង្រៀនរបស់លោក អិចណែត

https://www.blogger.com/blogger.g?blogID=2614855784871916169#editor/target=post;postID=2138474682582060484;onPublishedMenu=allposts;onClosedMenu=allposts;postNum=0;src=link

កាលពីថ្ងៃ សៅរ៍ទី០៩ខែមករាឆ្នាំ២០១៦ មានក្រុមការងារម្នាក់ ដែលមកពីកាសែតកោះសន្តិភាព ជាអតីតសិស្សផ្នែកទំនាក់ទំនងសង្គម និង សារពត៌មានជំនាន់ទី ក្នុងឆ្នាំ២០១០ដល់២០១២ នៃសាលាបច្ចេកទេសដុនបូស្កូខេត្ត ព្រះសីហនុ។ នៅថ្ងៃនោះដែរ លោក អិច ណែត ដោយបានបង្ហាញអំពីអ្នកកាសែត ក៏ដូចជាចែលរំលែកបទពិសោធន៍ផ្ទាល់របស់គាត់ទៅដល់សិស្សប្អូនជំនាន់ទី៨។
នៅពេលគាត់ជួបជាមួយពួកខ្ញុំ គាត់បានសំណេះសំណាល ណែនាំខ្លួនរបស់គាត់ ព្រមទាំងការណែនាំរបស់សិស្សប្អូនផងដែរ។ បន្ទាប់ពីបញ្ចប់ការណែនាំ លោក អិច ណែត ក៏បានលើកអំពីពត៌មានមួយមកបង្ហាញ រួចគាត់ និយាយថា៖‌”នៅក្នុងពត៌មានមួយ គឺដាច់ខាត ត្រូវមាន W5 និង H1​ គឺ What Why When Where and Who និងH1 គឺ How”
រួចគាត់ក៏បន្តទៀតថា
-        What: គឺជាអ្វីដែលបានកើតឡើង។
-        Whenតើហេតុការណ៍មួយនោះកើតឡើងនៅពេលណា?
-        Whereវាបានកើតឡើងនៅកន្លែងណា?
-        Whyមូលហេតុអ្វីដែលវាកើតឡើង?
-        Whoតើនរណាជាអ្នកជាអ្នកបង្ក?
-        Howតើវាកើតឡើងដោយរបៀបណា?
មិនតែប៉ុណ្ណោះលោកណែតក៏បានបន្ថែមទៀតថា៖ ការសរសេរពត៌មានដែលល្អ គឺយើងត្រូវគិតអំពី៖
-        ចំណងជើងនៃពត៌មាន មិនវែងពេច (ខ្លី ប៉ុន្តែ ខ្លឹម)
-        ផ្តើមសេចក្តី ប្រមូលយកចំណុចសំខាន់ៗ
-        តួសេចក្តី ត្រូវសរសេរពីចំណុចដេលសំខាន់ៗបន្តបន្ទាប់
-        បញ្ចប់ លើកយកចំណុចសំខាន់ៗបន្តបន្ទាប់
ឧទាហរណ៍៖ បើសិនជាមានពត៌មានមួយដែលក្នុងហេតុការណ៍នៅមានអ្នកស្លាប់និងអ្នក របួស។ ដូចនេះរឿងដែលយើងត្រូវលើកយកមកនិយាយមុនគេគឺ យើងត្រូវនិយាយពី អ្នកស្លាប់ ទើបយើងលើកយកអ្នករងរបួសមកនិយាយជាក្រោយ។
ពត៌មានបែងចែកជាច្រើនប្រភេទ មានដូចជា៖
-        ពត៌មានសន្តិសុខ និងសង្គម គឺយើងត្រូវនិយាយអំពីអ្វីដែលពាក់ពាន់ទៅនឹង សន្តិសុខ ដូចជា គ្រោះថ្នាក់ចរាចរណ៍ ភ្លើងឆេះផ្ទះ ជាដើម។
-        ពត៌មានសេដ្ឋកិច្ច៖ មុននឹងសរសេរអត្ថបទគឺយើត្រូវគិតអំពីសំណួរក៏ដូចជា រឿងរ៉ាវដែលជាប់ពាក់ព័ន្ធ។
-        ពត៌មានបច្ចេកវិទ្យា៖ ជ្រើសរើស TopPic អ្វីដែលពេញនិយម។
-        ពត៌មានទាន់ហេតុការណ៍៖ គឺយើងត្រូវមានបណ្តាញជាច្រើន ដើម្បីទទួលបាន ពត៌មាន ភ្លាមៗ។
-        ពត៌មាន Profile គឺត្រូវលើកយកបុគ្គលណាម្នាក់ដែលមានភាពលេចធ្លោនៅ ក្នុងសង្គម ដោយមិនបំភ្លើស និងត្រូវមានការមកស្រាយបំភ្លឺពីម្ចាស់ Profile
គាត់បានបញ្ជាក់ថា៖ ក្នងនាមជាអ្នកសារពត៌មានម្នាក់ យើងត្រូវដឹងច្បាស់អំពី របស់អ្នកដែលមានតួនាទីសំខាន់នៅក្នុងសង្គមប្រទេស ក៏ដូចជា នៅក្នុងពិភពលោក។
មួយវិញទៀតលោក ណែត បានពន្យល់អំពី ពត៌មានណោក្នុង គឺជាពត៌មាន ពាក់កណ្តាលសម្រេច ឬក៏អាចនិយាយបានថា ពត៌មានជូនដំណឹង។ ចំណែកពត៌មាននៅក្នុងកាសេតឬនៅក្នុងទស្សនាវដ្តី ហៅថា ពត៌មានសម្រេច។
នពេលបញ្ចប់គាតើក៏បាននិយាយពីបទពិសោធន៍របស់គាត់។ មិនថាក្នុនាមជា អ្នកសារពត៌មាន ឬក៏ជាក្នុងនាមជាអ្វីក៏ដោយ ដែលមានតួនាទី នៅក្នុងសង្គមគឺ ត្រូវមាន ចិត្ត តស៊ូ ព្យាយាម បន្ទាបខ្លួន និង អត់ធ្មត់ជានិច្ច និងត្រូវទំនាក់ទំនង មនុស្សជុំវិញខ្លួន ឲ្យបានច្រើន ព្រោះមនុស្សទាំងអស់នោះហើយដេលជាប្រភពនៃពត៌មានរបស់ពួកយើងទាំងអស់ គ្នា។

0 comments:

Post a Comment