Friday, February 20, 2015

ឧកញ៉ា ថោង សារ៉ាត់ បញ្ចេញ​វីដេអូ​ ទី៣ រៀបរាប់​ជុំវិញ ​អំពើ​ឃាតកម្ម​ លើឧកញ៉ា អ៊ឹង ម៉េងជឺ

ប្រភពមកពីkhmerloadhttp://www.khmerload.com/news/35382
ភ្នំពេញ៖ ឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបាន តុលាការចោទ ប្រកាន់ ជាមេឃាតក នៃការសម្លាប់ ឧកញ៉ា អ៊ឺង ម៉េងជឺ នោះ បានបញ្ចេញ វីដេអូទី៣ របស់ខ្លួន នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយរៀបរាប់ និងធ្វើការបក ស្រាយសាជាថ្មី ចំពោះរឿងដ៏ រស៊ើបមួយនេះ។
នៅក្នុងវីដេអូ របស់លោក ឧកញ៉ា ថោង សារ៉ាត់ ដែលកំពុង រត់គេចខ្លួន មានរយៈពេល ៥៖៤៤នាទី នោះ ហើយដែលត្រូវ គេបង្ហោះតៗគ្នា នៅក្នុងបណ្តាញ ទំនាក់ទំនងសង្គម Facebook ជនជាប់ចោទនៅ ក្នុងអំពើឃាតកម្ម ដ៏កក្រើករូបនេះ នៅតែរំពឹងថា យុត្តិធម៌នឹង កើតមានឡើង សម្រាប់លោក និងគ្រួសារ របស់លោក ។
សូមបញ្ជាក់ថា ការបញ្ចេញ វីដេអូទី៣ របស់ជន ជាប់ចោទរូបនេះ បានធ្វើឡើង ក្រោយពីឪពុកម្តាយ របស់ខ្លួន ត្រូវបានចាប់ខ្លួន និងសម្រេចដាក់ ពន្ធនាគារ សាជាថ្មី ។
គួររំឭកថា ឧកញ៉ា អ៉ឹង ម៉េងជឺ ត្រូវបានគេ បាញ់សម្លាប់ កាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ហើយឧកញ៉ា ថោង សារ៉ាត់ ថៅក្រុមហ៊ុន និងផ្ទះល្វែង៩៩៩ ត្រូវបានតុលាការ ចោទប្រកាន់ ជាមេឃាតក នៅពីក្រោយនៃ អំពើឃាតកម្ម ដ៏ល្បីមួយនេះ។ ក្រោយការ ចោទប្រកាន់ និងចាប់ខ្លួនអង្គរក្ស ទាំង៤នាក់ ព្រមទាំងឪពុកម្តាយ របស់ខ្លួន រហូតមកដល់ ពេលនេះឧកញ៉ា ថោង សារ៉ាត់ បានរត់គេច ខ្លួនរហូត មិនដឹងទៅ លាក់ខ្លួនទីណា នោះទេ ខណៈសេចក្តី រាយការណ៍ខ្លះ អះអាងថា ទំនងលាក់ខ្លួន នៅប្រទេស វៀតណាម៕

0 comments:

Post a Comment