ប្រភពមកពីkhmerload
កំពង់ចាម ៖ ក្មេងប្រុស២នាក់ ជាបងប្អូនបង្កើត នឹងគ្នាបាន លង់ទឹកបឹងស្លាប់
ខណៈក្មេង ប្រុសរងគ្រោះ បានធ្វើដំណើរទៅ តាមឪពុក របស់ខ្លួន ហ៊ុំសំរាស់
តែឪពុកភ្លេចបានមើល ក៏ជួបគ្រោះ អកុសល បែបនេះតែម្តងទៅ។
បងប្រុសមាន អាយុ១០ឆ្នាំ និង ប្អូនប្រុស មានអាយុ៦ឆ្នាំ បានលង់ទឹកស្លាប់
កាលពីវេលាម៉ោង ១៖៣០នាទី រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅ
ចំណុចបឹងឈូក ក្នុងភូមិពោធិ៍សាលាទី១ ឃុំព្រែកក្របៅ ស្រុកកងមាស
ខេត្តកំពង់ចាម។
មន្រ្តីនគរបាល ឃុំព្រែកក្របៅ ស្រុកកងមាស បានឲ្យដឹងថា បងប្រុសឈ្មោះ ផល
ចន្ទ័វិច្ឆិកា អាយុ១០ឆ្នាំ និង ប្អូនប្រុសឈ្មោះ ផល ចិន្តា អាយុ៦ឆ្នាំ
រស់នៅភូមិ ឃុំកើតហេតុ។
ក្រោយទទួលបាន ព័ត៌មានដ៏គួរ រន្ធត់មួយនេះ សមត្ថកិច្ចបាន ចុះទៅធ្វើកោសល្យ
វិច័យសព ក្មេងប្រុស រងគ្រោះទាំង២នាក់ ដោយ បានអះអាងថា ស្លាប់ដោយសារ
លង់ទឹកមែន។
ក្រោយការពិនិត្យ សពរួច សមត្ថកិច្ច បានប្រគល់ទៅ ឪពុកម្តាយ យកទៅធ្វើបុណ្យ
តាមប្រពៃណី។ ចំពោះហេតុការណ៍ ដ៏គួរអាសូរមួយនេះ ឪពុកម្តាយ ដទៃទៀត គួរមានការ
ប្រុងខ្ពស់នៅ ពេលធ្វើដំណើរ ចុះទឹកម្តងៗ ខ្លាចកូនតូចៗ ទៅតាម ហើយភ្លេចបានមើល
ជួបគ្រោះថ្នាក់ បែបនេះ ធ្វើឲ្យមាន វិប្បដិសិរីអស់ មួយជីវិតនោះ៕
http://www.khmerload.com/news/35412
Sunday, February 22, 2015
ទៅតាមឪពុក ហ៊ុំសំរាស់ លង់ទឹកស្លាប់ ទាំង២នាក់ បងប្អូនបង្កើត
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment