ប្រភពមកពីkhmerloadhttp://www.khmerload.com/news/35640
ប្រិយមិត្តភាគច្រើនប្រាកដជា ចូលចិត្តទទួលទានយ៉ាអួរ (ទឹកដោះគោជូរ)
ដោយសារតែវាមានរសជាតិឆ្ងាញ់នឹងជួយសម្រួលដល់ប្រព័ន្ធបញ្ចេញចោល ។ ទន្ទឹមនឹងនេះ
យ៉ាអួរក៏បានផ្ដល់សារ:ប្រយោជន៍យ៉ាងច្រើនដល់សម្រស់
ដែលនឹងបកស្រាយនៅក្នុងអត្ថបទខាងក្រោមនេះ ÷
១ ជួយឲ្យធ្មេញស ÷ នៅក្នុងយ៉ាអួរ
មានផ្ទុកនូវកាល់ស្យូម និង ផូស្វ័រដែលអាចជួយ ធ្វើឲ្យធ្មេញរបស់អ្នកស និង
កម្ចាត់នូវសារធាតុ ពណ៌លឿង ដែលមាននៅលើធ្មេញ ។ វាក៏ជួយកាត់បន្ថយក្លិនមិនល្អ
នៅក្នុងមាត់ ដោយអ្នកគ្រាន់តែយក វាមកដុសលើធ្មេញរបស់អ្នក
ធ្វើបែបនេះឲ្យបានទៀងទាត់ អ្នកនឹងទទួលបានលទ្ធផលជាក់ជាមិនខាន ។
២ ប្រើសម្រាប់កម្ចាត់អង្គែ ÷ នេះជាវិធីដ៏ងាយស្រួលមួយ
ដែលជួយកម្ចាត់អង្គែ បានយ៉ាងមានប្រសិទ្ធិភាពដោយយក យ៉ាអួរមកលាប
នៅលើស្បែកក្បាល និង សក់ ហើយទុករយ:ពេល ២០នាទី រួចលាងសំអាតវាចេញ ។
វាធ្វើឲ្យសក់របស់អ្នកមានសភាព ទន់រលោង ហើយបំបាត់រមាស់ និង អង្គែដែលមាន
លើស្បែកក្បាល ផងដែរ។ អ្នកអាចព្យាយាម ធ្វើវាឲ្យបាន ១ ទៅ ២ដង
ក្នុងមួយសប្ដាហ៍។
៣ ប្រើសម្រាប់ខាត់ស្បែក ÷ អ្នកអាចយក
យ៉ាអួរមកលាយជាមួយនឹង វ៉លណាត់ម៉ត់ សម្រាប់ធ្វើជា ស្ក្រាប់ខាត់ស្បែក ។
ជាមួយគ្នានេះ វ៉លណាត់នឹងធ្វើឲ្យរន្ធញើសបើក ដែលអាចស្រូបយកជីវជាតិទៅបំប៉ន
ដល់ស្បែក ជាពិសេសនោះ វាធ្វើឲ្យស្បែកទន់ មានសំណើម និង ជួយកម្ចាត់ស្បែកក្រិន
និង ងាប់ ។
៤ ប្រើវាសម្រាប់ ព្យាបាលការរលាកកម្ដៅថ្ងៃ ÷ តើអ្នកដឹងទេថា
យ៉ាអួរ ក៏អាចជួយព្យាបាលស្បែករបស់អ្នក ដែលរងគ្រោះពីកម្ដៅថ្ងៃបាន?
ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការព្យាបាល អ្នកអាចបន្ថែម ប្រេង Chamomile
ហើយយកវាមក លាបនៅលើបរិវេន ដែលរលាកពីកម្ដៅថ្ងៃ រយ:ពេល ២០នាទី រួចលាងសំអាត
ជាការស្រេច។
៥ ប្រឆាំងភាពចាស់ ÷ វិធីងាយៗ ដែលជួយការពារ
ស្បែកមុខរបស់អ្នក ឲ្យចៀសឆ្ងាយពីស្នាមជ្រីវជ្រួញ និង ភាពចាស់ ជាមួយ យ៉ាអួរ
និង ត្រសក់ ។ ផ្លែត្រសក់ មានភាពត្រជាក់ និង ជួយបើករន្ធញើស ដែលធ្វើឲ្យយ៉ាអួរ
អាចជ្រាបចូលបានយ៉ាងល្អ ទៅក្នុងស្បែកមុខ ។ វាគឺជាម៉ាសបិតមុខដ៏ល្អ
ដែលអ្នកធ្វើខ្លួនឯង ជាពិសេសគួរតែអនុវត្តន៍វា យ៉ាងតិចឲ្យបាន
១ដងក្នុងមួយសប្ដាហ៍ ។
៦ ជួយកាត់បន្ថយស្នាមជាំ ÷ វាមានប្រសិទ្ធភាព
សម្រាប់ជួយកាត់បន្ថយស្នាមជាំបានផងដែរ ដោយលាយយ៉ាអួរ ជាមួយនឹងម៉្សៅក្រាម និង
ទឹកក្រូចឆ្មាបន្តិច ហើយយកវា មកម៉ាស្សានៅលើផ្ទៃមុខ ទុកវាឲ្យស្ងួត រយ:ពេល
២០នាទី បន្ទាប់មកលាងសំអាតចេញ ជាមួយនឹងទឹកធម្មតា។ ធ្វើបែបនេះឲ្យបានទៀងទាត់
ជួយឲ្យស្នាមជាំ អស់ទាំងនោះ រលុបបាត់បន្តិចម្ដងៗ។
៧ ជួយកម្ចាត់មុនក្បាលខ្មៅ ÷ លាយម៉្សៅអង្ករ
ជាមួយនឹងយ៉ាអួរ ដើម្បីឲ្យខាប់ ហើយយកវាមក លាបនៅត្រង់កន្លែងដែលមាន
មុនក្បាលខ្មៅ និង មុនខ្សាច់តូចៗ។ ជាងនេះ អ្នកអាចបន្ថែម ម៉្សៅរមៀត និង
ឈើក្រអូបដើម្បីទទួលបាន នូវប្រយោជន៍កាន់តែច្រើន ។
ជាការពិតណាស់ ការលាបយ៉ាអួរ នៅលើស្បែកទៀងទាត់
នឹងជួយឲ្យកាត់បន្ថយស្នាមស្រអាប់ និង មុន។ វាគឺជាវីធីដ៏មានប្រសិទ្ធភាពមួយ
ដែល ជួយដោះស្រាយ នូវបញ្ហាស្បែក និង សក់ មិនតែប៉ុណ្ណោះទេ យ៉ាអួរ
ក៏បានបំពេញនូវតម្រូវការនៃរបបអាហារ និង អាហាររូបត្ថម្ភប្រចាំថ្ងៃផងដែរ។
វាបានផ្ដល់នូវសារ:ប្រយោជន៍ យ៉ាងច្រើនលើសលុប មិនថាសម្រស់ ឬ សុខភាព៕
Tuesday, March 3, 2015
អាថ៌កំបាំង នៃសម្រស់ និង សុខភាព ដែលបានមកពី យ៉ាអួរ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment