Tuesday, March 3, 2015

គ្រាន់តែសួរ រកទាដែល បាត់ពីហ្វូង ត្រូវគេព្រួត វាយរហូត ដល់ស្លាប់

ប្រភពមកពីkhmerloadhttp://www.khmerload.com/news/35712
ខេត្តតាកែវ ៖ បុរសម្នាក់ស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវជន ដៃដល់មានគ្នា៤-៥នាក់ ព្រួតវាយ ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៦ និង៣០នាទី ល្ងាចថ្ងៃទី០២ មីនា ២០១៥ ស្ថិតនៅភូមិជើងលូងកើត ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះយឹម សារ៉ន អាយុ៦១ឆ្នាំ ជាអ្នកចិញ្ចឹមទា រស់នៅភូមិប្រមូលសុខ ឃុំដូង សុ្រកបាទី ចំណែកក្រុមជនដៃដល់គេច ខ្លួនបាត់អស់។
ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់ ត្រូវជនដៃដល់ជា អ្នកចិញ្ចឹមទាដូចគ្នាព្រួតវាយ បន្ទាប់ពីទារបស់ជន រងគ្រោះ រត់ទៅចូលហ្វូងទារបស់ពួក គេ ហើយជនរងគ្រោះបានរត់ ទៅសួរនាំរកទារបស់ខ្លួនដែលបាត់ ពេលនោះក្រុមជនដៃ ដល់ខឹងបានព្រួតគ្នាវាយយ៉ាងព្រៃផ្សៃ លើជនរងគ្រោះរហូតដល់ស្លាប់ ។
ប្រភពបន្តទៀតថា ក្រុមជនដៃដល់ទាំងនោះ ក្រោមការស្រាវជ្រាវរបស់ជំនាញ យើងបានកំណត់មុខសញ្ញា បានអស់ហើយ និងសុំដីកាពីតុលាការ ដើម្បីស្វែងរកចាប់ខ្លួន ក្រុមជនដៃដល់ទាំងនោះ ឱ្យបាន ។

0 comments:

Post a Comment